Matthew 7

ព្រះយេស៊ូបង្រៀនថាកុំថ្កោលទោសអ្នកដទៃ

1កុំថ្កោលទោស​គេ​ក្រែងលោ​អ្នករាល់គ្នា​ទទួល​ការថ្កោលទោស​វិញ 2ដ្បិតអ្នករាល់គ្នា​ថ្កោលទោស​គេ​យ៉ាងណា​អ្នករាល់គ្នា​នឹង​ទទួល​ការថ្កោលទោសយ៉ាងនោះ​វិញ​ហើយអ្នករាល់គ្នា​នឹង​ទទួលតាមរង្វាល់ដែល​អ្នករាល់គ្នា​បាន​វាល់​ឲ្យ​គេ។ 3ហេតុអ្វីក៏​អ្នក​មើលឃើញកម្ទេចល្អិតនៅក្នុងភ្នែកបងប្អូន​របស់​អ្នកប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែក​របស់​ខ្លួនយ៉ាងដូច្នេះ? 4បើអ្នក​មាន​សសរនៅក្នុងភ្នែក​របស់​ខ្លួន​តើ​អ្នក​នឹង​និយាយ​បាន​យ៉ាងដូចម្ដេច​ទៅកាន់​បងប្អូន​របស់​អ្នកថាទុកឲ្យ​ខ្ញុំ​យកកម្ទេចល្អិតចេញពីភ្នែក​របស់​អ្នក? 5មនុស្សមានពុតអើយ! ​ចូរ​យកសសរចេញពី​ក្នុង​ភ្នែក​របស់​អ្នកជាមុនសិននោះ​អ្នក​នឹង​មើលឃើញច្បាស់​ដើម្បី​យកកម្ទេចល្អិតចេញពី​ក្នុង​ភ្នែកបងប្អូន​របស់​អ្នក​បាន។ 6កុំឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែហើយកុំបោះគជ់
វត្ថុ​ជា​ដុំ​ដូច​ជា​ពក​ មាន​សាច់​រឹង​ដូច​កែវ​​ កើត​មាន​ក្នុង​សរីរកាយ​ ឬ​ក្នុង​ក្បាល​នៃ​សត្វ​ទាំង​ឡាយ​: ​គជ់​ខ្យង​ គជ់​គ្រំ​​ ​គជ់​ដំរី​ គជ់​ក្រៀល​។​
ឲ្យជ្រូកក្រែងលោ​ពួកវា​ជាន់កម្ទេចហើយបែរមកខាំហែកអ្នករាល់គ្នាវិញ

ព្រះយេស៊ូបង្រៀនឲ្យព្យាយាមអធិស្ឋាន

7ចូរ​សុំនោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល​ចូរ​រកនោះ​អ្នករាល់គ្នា​នឹង​រកឃើញ​ចូរ​គោះនោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា 8ដ្បិតអ្នកណាសុំ​នោះ​បាន​ទទួលអ្នកណារក​នោះ​បាន​ឃើញហើយ​អ្នក​ណា​គោះ​នោះ​គេ​នឹង​បើកឲ្យ 9ក្នុងចំណោមអ្នករាល់គ្នា​តើ​នរណាឲ្យដុំថ្ម​ដល់​កូនពេលកូនសុំនំប៉័ង 10ឲ្យពស់​វែក​ដល់​កូន​ពេល​កូន​សុំត្រីដែរឬទេ? 11ដូច្នេះបើអ្នករាល់គ្នាជា​មនុស្ស​អាក្រក់ចេះឲ្យអំណោយល្អៗ​ដល់​កូន​នោះ​តើ​ព្រះ​វរបិតាដែលគង់នៅស្ថានសួគ៌​នឹង​ប្រទាន​អំណោយ​ល្អៗលើស​នេះ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គយ៉ាងណាទៅទៀត 12អ្នករាល់គ្នាចង់​ឲ្យ​មនុស្សប្រព្រឹត្ដ​គ្រប់ការ​ទាំងអស់​ចំពោះ​ខ្លួនយ៉ាងណា​ចូរ​ប្រព្រឹត្ដ​ចំពោះ​គេយ៉ាងនោះដែរដ្បិតនេះជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរវិន័យនិង​ជា​ពាក្យ​របស់​អ្នកនាំព្រះបន្ទូល

ផ្លូវទៅនគរព្រះជាម្ចាស់ជាផ្លូវចង្អៀត

13ចូរ​ចូលតាមទ្វារចង្អៀតដ្បិតទ្វារធំនិងផ្លូវទូលាយនាំទៅរក​សេចក្ដី​វិនាសហើយ​មនុស្ស​ជាច្រើន​កំពុង​ចូលតាមទ្វារនោះ 14ទ្វារចង្អៀតនិងផ្លូវតូចនាំទៅរកជីវិតហើយមានមនុស្សតិចណាស់រកឃើញ

ព្រះយេស៊ូបង្រៀនអំពីគ្រូក្លែងក្លាយ

15ចូរ​ប្រយ័ត្ននឹង​ពួក​អ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់​ស្បែក​ចៀមមករកអ្នករាល់គ្នាតែខាងក្នុងវិញជាឆ្កែចចកកាចសាហាវ 16រួចអ្នករាល់គ្នា​នឹង​ស្គាល់ពួកគេដោយសារផលផ្លែ​របស់​ពួកគេ​តើ​មាន​នរណា​ប្រមូល​ផល​ទំពាំងបាយជូរពីគុម្ពបន្លាផ្លែល្វាពី​ដើម​កន្ដ្រើយដែរឬទេ? 17ដូច្នេះដើមឈើណាល្អឲ្យផ្លែល្អហើយដើមឈើ​ណា​មិនល្អ​ក៏​ឲ្យផ្លែមិនល្អដែរ 18ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេហើយដើមឈើមិនល្អ​ក៏​មិន​អាច​ឲ្យផ្លែល្អដែរ 19ដើមឈើណាមិនឲ្យផ្លែល្អ​គេ​នឹង​កាប់បោះ​ចូល​ទៅក្នុងភ្លើង 20ដូច្នេះអ្នករាល់គ្នា​នឹង​ស្គាល់គេដោយសារផលផ្លែ​របស់​គេ 21មិនមែន​អ្នក​ទាំងឡាយណា​ដែល​និយាយ​មកកាន់​ខ្ញុំថាព្រះអម្ចាស់ព្រះអម្ចាស់! ​នឹង​បាន​ចូលទៅក្នុងនគរស្ថានសួគ៌​នោះ​ទេប៉ុន្ដែ​អ្នក​ដែល​ចូល​បាន​គឺ​អ្នក​ដែល​ធ្វើតាមបំណង​របស់​ព្រះ​វរ​បិតាខ្ញុំដែលគង់នៅស្ថានសួគ៌​វិញ​។​ 22នៅថ្ងៃនោះ​មនុស្ស​ជាច្រើន​នឹង​និយាយ​មក​ខ្ញុំថាព្រះអម្ចាស់ព្រះអម្ចាស់! ​តើ​យើងខ្ញុំ​មិន​បាន​ថ្លែងព្រះបន្ទូលបណ្ដេញអារក្សនិងធ្វើ​កិច្ចការ​ដ៏មានអំណាចជាច្រើន​នៅក្នុង​ព្រះ​នាម​របស់​ព្រះអង្គទេ? 23ពេលនោះខ្ញុំ​នឹង​ប្រកាសប្រាប់គេ​វិញ​ថាខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ​ចូរ​ចេញទៅ​ពួក​ល្មើសច្បាប់!

ព្រះយេស៊ូបង្រៀនអំពីគ្រឹះពីរយ៉ាង

24ដូច្នេះអស់អ្នកដែលពាក្យ​របស់​ខ្ញុំទាំងនេះហើយប្រព្រឹត្តតាម​អ្នកនោះ​ប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះ​របស់​ខ្លួន​នៅ​លើថ្មដា 25ពេលភ្លៀងធ្លាក់មកទឹកជន់ឡើងហើយខ្យល់បក់​ខ្លាំង​ក៏​ផ្ទះនោះ​មិនរលំដែរដ្បិត​វា​បាន​ចាក់គ្រឹះ​នៅ​លើថ្មដា 26អស់អ្នក​ដែល​ពាក្យ​របស់​ខ្ញុំទាំងនេះហើយមិនប្រព្រឹត្តតាម​អ្នកនោះ​ប្រៀបដូចជាមនុស្សល្ងង់ដែលសង់ផ្ទះ​របស់​ខ្លួន​នៅ​លើដីខ្សាច់ 27ពេលភ្លៀងធ្លាក់មកទឹកជន់ឡើងហើយខ្យល់បក់​ខ្លាំង​ផ្ទះនោះ​ក៏ដួលរលំ​ខ្ទេចខ្ទី​អស់»។

28កាល​ព្រះ​យេស៊ូមានបន្ទូល​អំពី​សេចក្ដី​ទាំងនេះចប់​សព្វគ្រប់​ហើយបណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀន​របស់​ព្រះអង្គ 29ដ្បិតពេល​ព្រះអង្គ​បង្រៀនពួកគេដូចជា​អ្នក​មានសិទ្ធិអំណាចមិនដូចជា​ពួក​គ្រូវិន័យ​របស់​ពួកគេឡើយ
Copyright information for KhmKCB